• Home
  • Apple ដាក់ចេញកម្មវិធីថ្មីគឺ iOS 6.1

Apple ដាក់ចេញកម្មវិធីថ្មីគឺ iOS 6.1

Posted: 5:09 PM, by Sovan .

Categories:

Share:

Apple ដាក់ចេញកម្មវិធីថ្មីគឺ iOS 6.1
ក្រុមហ៊ុន Apple បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ទៅ​លើ​កម្មវិធី​ដ៏​សំខាន់​របស់​ខ្លួន គឺ iOS 6 ដែល​បាន​លើក​កំពស់​ទាំង​សម្លេង​និង​ប្រព័ន្ធ​សម្រាប់​ចាប់​សញ្ញា​ពី​រលក​ ធាតុ​អាកាស ព្រម​ទាំង​បាន​ជួស​ជុល​ទៅ​លើ​កំហុស​របស់​បចេ្ចកទេស​មួយ​ចំនួន​ផង​ដែរ។ iOS 6.1 ដែល​ចេញ​មក​បន្ទាប់​ពី​ការ​សាក​ល្បង​កែ​ច្នៃ​នៃ​ប្រព័ន្ធ​បេតា​ប្រាំ ក្រោយ​ពី​បាន​ដាក់​អោយ​ប្រើប្រាស់​iOs 6 កាល​ពី​ខែ​កញ្ញា។ រួម​បញ្ចូល​ទាំង 4G LTE សម្រាប់​ទ្រទ្រង់​កម្មវិធី​បន្ថែម​ទាំង​៣៦​របស់ iPhone និង​២៣​ផ្សេង​ទៀត​ទៅ​លើ iPad។ បន្ថែម​ពី​នេះ​ទៅ​ទៀត​អ្នក​ប្រើប្រាស់​ទូរស័ព្ទ iPhone ក្នុង​សហរដ្ឋ​អាមេរិក ឥឡូវ​នេះ​អាច​ទិញ​សំបុត្រ​ចូល​មើល​កុន​តាម​រយៈ Fandango ដោយ​កម្មវិធី​នេះ​បាន ហើយ​ថែម​ទាំង​អាច​ទាញ​យក​ចំរៀង​ផ្សេងៗ​ចូល​មក​ក្នុង​ឧបករណ៍ iOS ពី iCloud (ទិន្នន័យ​ក្នុង​ពពក) ទៀត​ផង។
ដើម្បី​ទាញ​យក​កម្មវិធី​នេះ បើក​ទូរស័ព្ទ​ដៃ​របស់​អ្នក​ដោយ​ចូល​ទៅ​ក្នុង Setting រួច​ជ្រើស​រើស​ពាក្យ General។ ការ​ផ្តល់​ទិន្នន័យ​ថ្មី​នឹង​ឃើញ​មាន​តាម​រយៈ Software Update ដែល​បង្ហាញ​នៅ​លើ​អេក្រង់​ទូរស័ព្ទ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ អ្នក​ប្រើប្រាស់​គួរ​តែ​រក្សា​ទំហំ​នៃ​កន្លែង​ទុក​កម្មវិធី iOS 6.1 ដែល​អាច​ត្រូវ​ការ​យ៉ាង​ហោច​ណាស់​ ១GB ដូច្នេះ​អ្នក​អាច​រៀបចំ​ទូរស័ព្ទ​របស់​អ្នក​មុន​នឹង​ធ្វើ​ការ​ទាញ​យក​នេះ។

0 comments

Most Popular stories


Subscribe now!